អគារទីបញ្ជាការ ស្រាលទំហំ ២១,៧ គុណនឹង៤២ម៉ែត្រ កម្ពស់ ៣ជាន់ និងបំពាក់ គ្រឿងបរិក្ខារ ចាំបាច់នានា នៅលើ ផ្ទៃដីទំហំ១.៥៧១,១៨៩ម៉ែត្រក្រឡា នៅក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ នឹងត្រូវសាង សង់ឡើង ដោយថ្នូរ ជាមួយនឹង ដីទំហំ២០ ហិកតានៅបឹង តាមោក(កប់ស្រូវ)។
ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី ថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០ បានជម្រាបជូន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាល រាជធានី ភ្នំពេញ តាមរយៈលិខិតលេខ១០៩៩ សជណ.មយ អំពីការ រៀបចំ សាងសង់ ទីបញ្ជាការស្រាលទំហំ២១,៧គុណនឹង៤២ម៉ែត្រកម្ពស់ ៣ជាន់
និងបំពាក់គ្រឿងបរិក្ខារចាំបាច់នានា នៅលើផ្ទៃដីទំហំ ១.៥៧១,១៨៩ម៉ែត្រក្រឡា របស់លោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ស្ថិតនៅសង្កាត់ ស្រះចក ខណ្ឌដូនពេញ សម្រា ប់ឱ្យកងក ម្លាំ ង ប្រើប្រាស់ ដើម្បីបំពេញ ការងារថែរក្សាសន្តិសុខ ការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំ នៅចំណុច គោលដៅ ទីស្តីការគណៈរដ្ឋមន្ត្រី។
នៅក្នុងលិខិតដែល ចុះហត្ថលេខា ដោយលោក កែន សត្ថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ខែធ្នូ បានសរសេរដោយ យោងលិខិត ០៦៨/២០ លស.គ ចុះថ្ងៃទី ១៤ខែធ្នូឆ្នាំ២០២០ របស់រដ្ឋបាល រាជធានីភ្នំពេញ ,លិខិតលេខ៦៥៤ខន /០២០ សជណ ចុះថ្ងៃទី ១៧ខែធ្នូឆ្នាំ២០២០ របស់ ខុទ្ទកាល័យ សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា,ចំណារដ៏ ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃ ទី១៦ខែធ្នូឆ្នាំ២០២០។
ក្នុងលិខិតបញ្ជាក់ថា ករណីខាងលើទីស្តីការ គណៈរដ្ឋមន្ត្រី សូមជម្រាបជូនថា រាជរដ្ឋាភិបាល បានសម្រេច ដូចខាង ក្រោម ធ្វើប្រទានកម្មជូន លោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី នូវផ្ទៃដី បឹងតា មោក(កប់ស្រូវ) ទំហំ២០(ម្ភៃ)ហិកតា ស្ថិតនៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចមាន គំនូស ប្លង់បង្ហាញទីតាំងភ្ជាប់ជាមួយ ដោយលោក លន់ ហាក់
និងអ្នកស្រី ឈុន ចាន់ធី ត្រូវប្រគល់ ផ្ទៃដីកម្មសិទ្ធិទំហំ ១.៥៧១,១៨៩ ( មួយពាន់ ប្រាំរយចិតសិបមួយក្បៀសមួយរយប៉ែត សិប ប្រាំបួន)ម៉ែត្រក្រឡា ស្ថិតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងចំណាយ ថវិកា បន្ថែម ដើម្បីសាងសង់ អគារទីបញ្ជាការស្រាល ទំហំ ២១,៧ ម៉ែត្រ គុណនឹង៤២ម៉ែត្រ កម្ពស់ ៣ជាន់ និងបំពាក់ សម្ភារៈ បរិក្ខារចាំបាច់នានា នៅលើទីតាំងខាងលើ ជូនរដ្ឋបាលរាជធានីភ្នំពេញ។
នៅក្នុងលិខិតបានបញ្ជាក់ទៀតថា លោក លន់ ហាក់ និង អ្នកស្រី ឈុន ចាន់ធី ត្រូវផ្ទេរកម្មសិទ្ធិដីទំហំ ១.៥៧១,១៨៩ម៉ែត្រក្រឡានេះ មកជាទ្រព្យសម្បត្តិរបស់រដ្ឋបាលរាជធានីភ្នំពេញ និងត្រូវ ធ្វើការ សាងសង់អគារ ទីបញ្ជាការស្រាល ទំហំ ២១,៧ ម៉ែត្រគុណនឹង៤២ម៉ែត្រកម្ពស់៣ជាន់ និងបំពាក់ សម្ភារៈ បរិក្ខារចាំបាច់ នានា នៅលើទីតាំងខាងលើជូនរដ្ឋបាល រាជធានីភ្នំពេញឱ្យបា នរួចរាល់ជាស្ថាពរ ក្នុងរយៈពេល ១៨ (ដប់ប្រាំបី)ខែ ក្រោយពីទទួលបាន គោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល។ ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យទាំងអស់ ខាងលើ ពន្ធ អាករនិងសេវាអន្តរ ក្រសួង នានាជា បន្ទុករបស់រដ្ឋ៕