សាទរ ថ្ងៃនេះ កម្ពុជាមានអ្នកជាសះស្បើយ ពីជំងឺកូវីដច្រើន រហូតដល់១៧នាក់ និងគ្មានអ្នកឆ្លងសោះ

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី បច្ចុប្បន្នភាព ជំងឺកូវីដ-១៩ នៅកម្ពុជា ដោយ បញ្ជាក់ថា មិន មាន រកឃើញ ករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ រយៈពេល ៣ថ្ងៃជាប់គ្នាហើយ ដែលមិនមានករណីឆ្លងថ្មីនៅកម្ពុជា។ ប៉ុន្តែ ក្រសួងសុខាភិបាល បានប្រកាសពីការព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន ១៧នាក់ ជាសះស្បើយ និងបាន អនុញ្ញាតឲ្យចាកចេញ ពីមន្ទីរពេទ្យ។

សូមបញ្ជាក់ថា, មិនមានករណីវិជ្ជមាន វីរុសកូវីដ-១៩ ថ្មី នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ . -លទ្ធផលធ្វើតេស្ត អ្នកប៉ះពាល់ក្នុង * ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺយកវត្ថុសំណាក នៅសល់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ចំនួន ២៤៧ សំណាក និងវត្ថុសំណាកនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ ចំនួន ២៦៨សំណាក សរុបមានចំនួន ទាំងអស់ ៥១៥សំណាក ដែលនៅក្នុង ចំនួន នេះ មានចំនួន ៣៦៦សំណាក ត្រូវបាន ធ្វើវិភាគដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ គឺមាន លទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ ។

ដោយឡែក មាននៅសល់វត្ថុ សំណាក ចំនួន ១៤៩សំណាកទៀត ដែលត្រូវធ្វើវិភាគបន្ត នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០ (ដោយសារវត្ថុសំណាក ទាំងនេះ ទទួលបាន ក្រោយម៉ោង ១៧:០០នាទីល្ងាច នៃថ្ងៃដដែល)។

សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញ ពាក់ព័ន្ធ “ព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា -ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤១នាក់(ស្រី១៩នាក់ និងប្រុស២២នាក់) ដែលនៅក្នុង ចំនួននេះ មានអ្នក ជាសះស្បើយ សរុបចំនួន ២៨នាក់ (ស្រី ១១នាក់ និងប្រស ១៧នាក់)។

ក្រសួងសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជាទី បំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី -បុគ្គលិកសុខា ភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ ជាតិផងដែរ៕

Related posts