ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet ខំប្រឹងរហូតឈ្នះពានរង្វាន់ ថ្លៃសេវាដឹកជញ្ជូនទាប ៣ឆ្នាំជាប់ៗគ្នា

ក្រុមហ៊ុនអាកា​សចរណ៍ជំនា​ន់ថ្មី Vietjet ត្រូវបា​នផ្តល់​ឈ្មោះ​ជា «ក្រុមហ៊ុន​អាកា​សច​រណ៍ល្អបំផុត ​សម្រាប់​ការ​គិតថ្លៃសេវាដឹកជញ្ជូនទាបបំផុត ប្រចាំឆ្នាំ២០​២០» ដោយ​ Airline​Ratings ដែល​ជាគេហ​ទំព័រដា​​ក់ពិន្ទុសុវត្ថិភាព និងផលិ​​​​​​តផល​​​​​​​របស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុតក្នុងពិ​ភព​​​លោ​​​​ក។ នេះគឺជាឆ្នាំទី៣​ជាប់ៗគ្នា ដែល Vietjet ត្រូវ​បានផ្តល់ពាន​​​​​​​​​រង្វាន់នៅ​​​​​ក្នុង​កម្មវិធីប្រគល់រង្វាន់ប្រចាំឆ្នាំ Airline Excellence Awards របស់ Air​lineR​​​ati​​​​​​ngs ដែលទទួលស្គាល់ទៅ​លើក្រុមហ៊ុន​អាកាស​​​​ចរណ៍​​​ដ៏ល្អបំផុតក្នុងពិភពលោក។​

បើយោងទៅតាម AirlineRatings ក្រុមហ៊ុនអា​កា​​​ស​​​​ចរណ៍ Vietjet បាន​បង្កើនចំនួន​យន្តហោះ​​​​​ និងគោ​​​​​​​​​​​​ល​​​​​​​​​​​​​ដៅ​​​ហោះហើររបស់ខ្លួនយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុននេះ បានបើកចំហ​រការ​ហោះ​​​​​​ហើរសម្រាប់​ទាំង​​​អស់គ្នា ដោយសារតែ​ការមានបុគ្គលិក​ហោះហើរពោរពេញដោយបទពិសោធជាច្រើន និងការផ្តល់ជូនតម្លៃសេវាដឹកជញ្ជូនទាបបំផុត។ Vietjet បានបង្កើតឲ្យនិន្នាការបដិវត្តន៍ជាច្រើន ក្នុងឧស្សាហកម្មអាកាសចរណ៍។

លោក Geoffrey Thomas និពន្ធនាយ​ករបស់​គេហទំព័រ Airlineratings.com បានឲ្យដឹងថា៖ «ក្រុមហ៊ុន Vietjet ពិតជាមានភាពវ័យឆ្លាតណាស់លើទីផ្សាររបស់ខ្លួន ប៉ុន្តែ នៅពីក្រោ​យនេះ ក្រុមហ៊ុនមានផែនការដ៏ឆ្លាត​វៃ និង​​ផែន​​​​​​​​​​​ការ​​​​​​​​​​អាជីវ​​​​​​​​​​​​​​កម្មដ៏ប្រា​កដប្រជាមួយ ដែលផ្តល់កា​រធ្វើដំណើរប្រកបដោ​យ​តម្លៃស​​​​​មរម​​​​​​​​​​ ដល់​​​​​​​​​​​​​មនុស្សរាប់លាននាក់»។

ពានរង្វាន់ Airline Excellence Awards នេះ ផ្តោត​ទៅ​លើប្រព័ន្ធសុវត្ថិភាព និងកា​រធ្វើសវ​​​​​​​​​នកម្មរបស់​​​​​​​​​​រដ្ឋាភិបាល​​​​​​​​​​​ជា​​​​​សំខាន់ រួមជាមួយនឹងចំណុចនៃការវិនិច្ឆ័យចំនួន១២ ក្នុងនោះរា​ប់បញ្ចូលទាំង​​អាយុ​​​​​​​​​កា​​​​​​​​លនៃយន្តហោះ​ អត្ថប្រយោជ​ន៍សម្រាប់អ្នក​ដំណើរ អត្រានៃការវិនិយោគ ការផ្តល់ជូនផ្សេងៗលើផលិតផ​ល និងទំនាក់ទំ​​​​​​​នង​​​​​របស់បុគ្គលិក។ ក្រុមហ៊ុនអា​កាស​ចរ​​​​​​​​​​​​​​ណ៍ដ៏ល្អបំផុតក្នុងពិភពលោកសម្រាប់បញ្ជីឈ្មោះប្រចាំឆ្នាំ២០២០ ក៏មា​​នក្រុមហ៊ុនអាកាសចរណ៍ Air New Zealand, Singapore Airlines, Qatar Airways, Qantas, Cathay Pacific, Virgin Australia និង Emirates ផងដែរ នៅក្នុងការទទួលស្គាល់លើកម្រិតផ្សេងៗគ្នា។

Related posts