
លោកឈួរ ច័ន្ទឌឿន អភិបាលខេត្តំពង់ឆ្នាំងបានអំពាវនាវនៅក្នុងឱកាសដែលលោកចូលរួមក្នុងវេទិការសហគមន៍កសិកម្មដែលធ្វើឡើងដោយមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកាលពីព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៩។លោកឈួរច័ន្ទឌឿនបានថ្លែងថាបច្ចុប្បន្ននេះបន្លែនិងអាហារសរីរាង្គកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ។
ការកើនឡើងនៃការគាំទ្របន្លែសិរីរាង្គនេះត្រូវបានអ្នកជំនាញនិងពលរដ្ឋយល់ថាដោយសារការព្រួយបារម្ភពីបញ្ហាសុខភាព ចំពោះលំហូរចូលនូវផលិតផលកសិកម្ម និង ចំណីអាហារពីប្រទេសផ្សេងៗ។ ទិសដៅនៃការប្រើប្រាស់បន្លែសរីរាង្គឬបន្លែគ្មានជាតិគីមីនេះគឺជាជម្រើសក្នុងការទទួលទានដ៏ល្អសម្រាប់សុខភាព។លោកឈួរច័ន្ទឌឿនបានបញ្ជាក់ទៀតថាបច្ចុប្បន្នបន្លែកាន់តែច្រើនដែលដាក់លក់នៅលើទីផ្សារ តែប្រជាពលរដ្ឋមួយចំនួននៅតែមិនទាន់យល់ច្បាស់នៅឡើយពីអ្វីបន្លែសរីរាង្គនោះ ។
បន្លែសរីរាង្គគឺជាបន្លែដែលឆ្លងកាត់ការដាំដុះប្រកបដោយបច្ចេទេសត្រឹមត្រូវតាមធម្មជាតិដោយមិនប្រើប្រាស់សារធាតុគីមីឬថ្នាំសម្លាប់សត្វល្អិតនោះឡើយ។ដូចនេះប្រជាកសិករឬសហគមន៍អភិវឌ្ឍន៍កសិកម្មត្រូវខិតខំរៀនសូត្រនិងស្វែងយល់បន្ថែមទៀតដើម្បីទទួលបានបច្ចេកទេសនិងបទពិសោធន៍ក្នុងការដាំបន្លែសិរីរាង្គដែលគ្មានសារធាតុគីមីមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ម្យ៉ាងទៀតដំណាំបន្លែទាំងនេះអាចជួយបំពេញនូវតម្រូវការបន្លែក្នុងស្រុកជាពិសេសគីជួយទប់ស្កាត់នូវការនាំចូលបន្លែពីក្រៅប្រទេសផងដែរ ។