
នៅក្នុងជំនួបនោះសម្តេចហ៊ុន សែន បានស្នើឱ្យនាយករដ្ឋមន្ត្រីចិនគាំទ្រដល់ការអភិវឌ្ឍនៅខេត្តព្រះសីហនុដោយសារកម្ពុជាបានវិនិយោគទៅកាន់ខេត្តព្រះសីហនុនេះជាខេត្តអាទិភាពសម្រាប់រាជរដ្ឋាភិបាល លោក លី ឃឺជាំង នាយករដ្ឋមន្ត្រីចិនបានគាំទ្រនិងបានសន្យថា និងផ្តល់ជំនួយឥតសំណងជួយអភិវឌ្ឍន៍ខេត្តព្រះសីហនុ ។ភាគីទាំងពីរក៏បានឯកភាពគ្នាឲ្យមានកិច្ចប្រជុំគណកម្មការអន្តររដ្ឋាភិបាលកម្ពុជាចិននៅមុនដំណាច់ឆ្នាំនេះនៅក្នុងខេត្តព្រះសីហនុ ។
ទាក់ទងកិច្ចប្រជុំលើកទី៥នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជាចិនសម្ដេចបានស្នើសុំឱ្យមានជំនួបនេះនៅក្នុងខែ១២ឆ្នាំ២០១៩នេះដែលគ្រោងធ្វើនៅខេត្តព្រះសីហ នុ។ចំណុចនេះលោកលីបានឆ្លើយតបថាចិននិងគាំទ្រក្នុងការរៀបចំកិច្ចប្រជុំនេះដើម្បីពិ ភាក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។
ទាក់ទងទៅនឹងកិច្ចប្រជុំអនុតំបន់ដែលមានយន្តការពីរនោះមានយន្តការនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាងនិងទន្លេមេគង្គដែលគ្រោងធ្វើនៅទីក្រុងវៀងច័ន្ទប្រទេសឡាវក្នុងឆ្នាំក្រោយនេះនិងកិច្ចប្រជុំកំពូលអនុតំបន់ទន្លេមេគង្គដែលត្រូវប្រជុំនៅឆ្នាំក្រោយដែរ។ប្រទេសពាក់ព័ន្ធជាពិសេសប្រទេសកម្ពុជានិងចិននឹងសហការគ្នាដើម្បីឱ្យកិច្ចប្រជុំនេះនៅឆ្នាំក្រោយទទួលបានលទ្ធផលល្អប្រសើរ ។ រក្សាសិទ្ធដោយ៖ ខ្មែរថ្មី