ក្រុមហ៊ុនចិន សម្រេចបង្កើតរោងចក្រ តំឡើងរថយន្តនៅកម្ពុជា

ឯកឧត្តម វ៉ា​​ង ស៊ូជាន (WANG SHUJIAN) សមាជិកគណៈកម្មាធិកា​រអ​​​​ចិន្រៃ្តយ៍ នៃគណៈ​​​​​​​​​កម្មាធិ​ការបក្សខេត្ត និ​​​​​​​​​ងជាអភិបាលរងខេត្តសានតុង បានដឹក​នាំគ​​​​​​ណៈប្រតិភូ ដែលរួម​​​​​​​​​​មានទាំ​​​​​​​​​​​​​​ងអគ្គនាយ​​​​​​​​​​​​​​​​​​កនៃក្រុម​​​​​​​​​​​​​​​​​​​​​​ហ៊ុនធំៗ មកពីខេ​​​ត្តសា​​​នតុង​​​​​​​ មកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលជួយពិ​ភា​ក្សាការងារ​​​​​​​​​ជាមួយរដ្ឋមន្ត្រីក្រសួងពា​​​​​​​​​​​​​​​​​ណិជ្ជកម្មកម្ពុជា ឯកឧត្តម ​ប៉ាន សូរស័ក្ដិ កាលពីរសៀលថ្ងៃទី២​១ ខែវិច្ឆិកា ​​ឆ្នាំ២០​១៩។

ក្នុងដំណើរទស្សនកិច្ចលើ​កនេះ ឯកឧត្តម វ៉ាង ស៊ូជាន​​​​​​​​​​​​​​​​​​​​​​​ បាននាំមកនូវក្រុមហ៊ុន​​​​​​​​​​​​​មកពីខេត្តសាន​​​​​​​​​តុង​​​​​​​​​​​​​ចំនួន២០​​​​​​​ ដើម្បីមកពិភាក្សាធុរកិច្ចជាមួយក្រុមហ៊ុនកម្ពុជា និងស្វែងយល់ពី​​​កាលានុវត្តភាពសម្រាប់វិនិ​​​​​​​​​យោគ​​​​​​​​​​​​​​​នៅកម្ពុជា ក្នុងវិស័​​​​​​​​​​យដូច​​​​​​ជា ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និង​កសិកម្ម។

ជាមួយគ្នានេះ ក្រុមហ៊ុនចំនួនពី​របានសម្រេចចិត្តវិនិយោគ​នៅកម្ពុជា ក្នុងដំណើរ​​​​​​​​​​​​​​​​​​ទស្សនកិច្ចលើកនេះ គឺក្រុមហ៊ុន Guomei Linqor Group ដើម្បីសាងសង់រោងចក្រកែច្នៃកសិកម្មសរីរាង្គមួយ ដោយប្រើប្រាស់កាកសំណល់សំរាមក្នុងការផលិតជីសរីរាង្គ ការវេចខ្ចប់ លក់ជីសរីរាង្គ និងចែកចាយបន្លែសរីរាង្គ និងក្រុមហ៊ុន Fu Lai Chun Group ដើម្បីដំឡើងរថ​យន្ត។ ក្រុ​មហ៊ុន Guomei Linqor Group ក៏មានគម្រោងវិនិយោ​គលើ​​​​​​​​​រោងចក្រកែច្នៃដំឡូងមី​​​​​​​​​​​​​​​​​​ជាម្សៅ ក្នុងលទ្ធភាពផ​​​​​លិត ១០០.០០០ តោន នៅខេត្តក្រចេះ។​​​​​​​​​តំណាងគណៈប្រតិភូចិនមកពីខេត្តសានតុង បានសម្ដែងការតាំងចិត្តថានឹងបន្តផ្សព្វផ្សាយ និងទាក់​ទាញវិនិយោគិនមកពីខេត្តសានតុង មកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ហើយ​បានធានាទិញផលិតផលទាំងនោះផងដែរ។

Related posts