ជប៉ុនមិនភ្លេចគុណ សម្តេចនរោត្តម សីហនុទេ ព្រះសង្ឃជប៉ុនរាប់រយអង្គ រៀបចំគោរពដួងព្រះវិញ្ញាណក្ខន្ធ

នៅលើ​ទំព័រហ្វេសប៊ុក Royal du C​ambodge បានផ្សាយ​​​​​​ថា ព្រះសង្ឃជប៉ុនរា​​​​​​​​​ប់រ​​​​​​យអង្គ នៅក្នុងប្រទេ​សជប៉ុន បា​​​​​​​​​​នរៀប​​​​​​​​​​​​​​​​​​​ចំពិធីបុណ្យឧទ្ទិសម​ហាព្រះរា​​​​​ជកុស​​​​​​​​​​​​​​​​​​​​លថ្វាយ​​​​​​​​​​​​​​​​ដួងព្រះវិញ្ញា​​​​​​​​​​​​​​​​​​​​​​​ណក្ខន្ធ អតីតព្រះមហា​​​​​​​​​​​​​​​​​​​​​​​​​វរក្សត្រកម្ពុជា​ ព្រះករុណា ព្រះបរម​រតន​​​​​​​​កោដ្ឋ ន​​​​រោត្តម សីហនុ នាគ​ម្រប់ខួ​​​​​​​​​​​ប៧ឆ្នាំនៃកា​​​​​​​​​​រយា​​​​​​​​​​​​​​​ងចូល​​​​​​​​ទីវង្គត។

ទំព័រហ្វេសប៊ុកខាងលើបានបន្តរ សរសេរថា «ព្រះតេជព្រះគុណបណ្ឌិត Kyuse Enshinjoh ស្ថាបនិកអង្គការព្រះពុទ្ធសាសនាពិភពលោក និកាយ Nenbutsushu បានប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសលខួបទី៧ឆ្នាំ ការយាងចូលព្រះទីវង្គតនៃព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាប្រទេសជប៉ុន»។

តាមរយៈរូបថតទាំងនេះ​​​ បានឲ្យដឹងថា ក្រៅពីព្រះសង្ឃជប៉ុនរាប់រយអង្គ ក៏មានពុទ្ធសាសនិកជប៉ុន និងមន្ត្រីអ្នកមុខអ្នកការជប៉ុន យ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមផងដែរ ដោយមានពិធីសូត្រធម៌ថ្វាយមហាព្រះរាជកុសល និងគោរពព្រះវិញ្ញាណក្ខន្ធថែមទៀតផង នៅចំពោះព្រះឆាយាល័ក្ខណ៍នៃព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលត្រូវដាក់តាំងនៅលើអាសនៈដ៏ពិសិដ្ឋ ស្ថិតក្នុងព្រះវិហារមួយ។

សូមរំឭកថា ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ចូល​ទិវង្គត នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែតុលា ឆ្នាំ​២០១២ ត្រូវ​នឹង​ថ្ងៃ​១៥​កើត ខែភទ្របទ ឆ្នាំរោង ចត្វា​ស័ក វេលា​ម៉ោង១ និង២០​នាទី​យប់ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា​ ហើយ​​ព្រះ​បរមសព ត្រូវបានដង្ហែមក​តម្កល់​ធ្វើបុណ្យ នៅ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ កម្ពុជា​បាន​កាន់​ព្រះរាជ​មរណទុក្ខ អស់​រយៈពេល៣ខែ រហូតដល់​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៣ ព្រះ​បរមសព ត្រូវបាន​បូជា នៅ​វាល​ព្រះមេរុ ស្ថិតខាងជើង​ជាប់​ព្រះបរមរាជវាំង​។​

Related posts