លោកកឹម សុខា ត្រូវតុលាការដោះលែងឲ្យនៅក្រៅផ្ទះ តែមិនអនុញ្ញាតឲ្យធ្វើនយោបាយឡើយ

លោក កឹម សុខា ក៏បាន​អនុញ្ញាតឱ្យលោ​កស្រី អេ​វ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯ​​កអគ្គរដ្ឋទូតបារាំ​​​​​​​​​​​​​​​​​ងប្រចាំ​​​​​​នៅកម្ពុជា ចូលជួបសួរសុខទុក្ខផងដែ​រ។ ក្នុងជំនួបជា​​​មួយលោ​​​​​​កស្រីឯកអ​​​​​​គ្គរដ្ឋទូតបារាំង ត្រូវបានលោ​​​​​​​​​​​​ក មុ​​​​​​​ត ចន្ថា នាយក​​​​​ខុទ្ទការល័យរបស់លោក កឹម សុខា ​អះអាង​​​​ថា មិនមា​​​​​​​​​​​នជជែ​​​​​​​​​​​​​​កអ្វីក្រៅពីកា​​​​​​​​​​​​​រសួរសុ​​​​​​​​​​​​​​​​​​​​​​​​ខទុក្ខនោះ​​​​​ឡើយ។

លោក កឹម សុខា ត្រូវបានស​មត្ថកិច្ចចាប់​ខ្លួនតាម​អំណា​​​​​​​​​​​​ចតុ​​​​​​​​​​​​​លាការ​​​​​​​​ពីបទក្បត់ជាតិកាលពីយ​ប់ថ្ងៃទី០២ ខែ​កញ្ញា ឆ្នាំ២០១៧ ហើយត្រូវបញ្ជូនទៅឃុំខ្លួននៅ​ពន្ធនាគា​រត្រពាំងផ្លុងអស់​រ​​​​​​​យៈពេលមួយឆ្នាំ។ លុះដល់ខែកញ្ញា​​​ ឆ្នាំ២០១៨ រូបលោ​​​​​​​​​​​​​​​​​កត្រូវបា​​​​​នផ្ទេរពីពន្ធនាគារត្រពាំងផ្លូវ មកឱ្យស្នាក់នៅក្នុងគេហដ្ឋានក្នុងខណ្ឌទួលគោ​​​​​ក រាជធានីភ្នំពេញ​​​​​​​​​​​​​​​ ដោយមិ​​​​​​​​​​​​នអា​​​​​​​​​​ចធ្វើដំណើរចេ​ញពីក្នុងផ្ទះបាននោះឡើយ។

ការចូលជួបសួរសុខទុក្ខនេះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ត្រូវបានតុលាការអនុញ្ញាតឱ្យធ្វើដំណើរចេញក្រៅផ្ទះ និងទៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

នៅថ្ងៃទី១០ ខែវិច្ឆិកា លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យធ្វើដំណើរនៅក្រៅផ្ទះ និងធ្វើដំណើរទៅកាន់ទីកន្លែងនានាទូទាំងប្រទេសកម្ពុជា។ តែបន្តភ្ជាប់ជាមួយលក្ខខណ្ឌដោយមិនអាចធ្វើសកម្មភាពនយោបាយ ឬធ្វើដំណើរទៅក្រៅប្រទេសបាននោះឡើយ ហើយក៏ត្រូវចូលបង្ហាញខ្លួនរាល់ពេលតុលាការកោះហៅ។

ជីវិតនយោបាយ លោក កឹម សុខា ហាក់បង្ហាញនូវជំហររឹងមាំ ក្លាហាន ខុសប្លែកអីតែ ទណ្ឌិត សម រង្សុី បោករាស្ត្រលំដាប់ VIP ចុងក្រោយអស់ជំនឿពីអ្នកគាំទ្រ និងអ្នកមួយចំនួនទៀតជាប់គុកដោយសារ មេឧទ្ទាម ទណ្ឌិត សម រង្សុី យ៉ាងរពុយជាបន្តបន្ទាប់៕

Related posts