
យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងទេសចរណ៍កម្ពុជាភ្ញៀវទេសចរ ជាង៣លាននាក់បានធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិនីមួយៗ ក្នុងចំណោមអាកាសយានដ្ឋានទាំង ៣ ។ក្នុងនោះភ្ញៀវទេសចរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន១៥លាននាក់នៅអាកាសយានដ្ឋាន ក្នុងខេត្តសៀមរាបមានចំនួន ១,២ លាននាក់ និងនៅក្រុងព្រះសីហនុមាន ៥៤៩.៤៨១ នាក់។
ទន្ទឹមនឹងនេះប្រទេសចិននៅតែបន្តក្លាយជាទីផ្សារសំខាន់បំផុតសម្រាប់វិស័យទេសចរណ៍ក្នុងស្រុក ដោយសារមានជើងហោះហើរត្រង់ទៅកាន់គោលដៅរាប់សិបកន្លែងនៅក្នុងប្រទេសចិន។ខណៈដែលភ្ញៀវទេសចរវៀតណាមតាមពីក្រោយជនជាតិចិនឈរនៅលំដាប់ទី២ដែលមកទស្សនានិងកំសាន្តនៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួទេសចរណ៍បានលើកឡើងថាវិស័យនេះកំពុងមានកំណើនល្អ ហើយមិនមានការព្រួយបារម្ភអំពីលទ្ធភាពដែលចំនួនភ្ញៀវទេសចរអាចនឹងថយចុះនាពេលអនាគត។ប៉ុន្តែទោះជាយ៉ាងណាក្រសួងនៅតែខិតខំធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនតាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗក្នុងទិសដៅសំខាន់ៗដោយក្នុងឆ្នាំ២០២០កម្ពុជារំពឹងថានឹងទាក់ទាញភ្ញៀវទេសចរបរទេស ៧ លាននាក់៕