វៀតណាមជាប្រទេសតែមួយគត់ ដែលមានអាវុធមីស៊ីល ក្នុងតំបន់អាស៊ីអាគ្នេយ៍

ក្នុងចំណោមប្រទេស នៅតំបន់​អាស៊ីភា​គអាគ្នេយ៍​ មានតែប្រទេ​សវៀតណាម តែប៉ុណ្ណោះដែល​មានអាវុធមី​​ស៊ីលផ្លោង​​​ដ៏ទំនើប ហើយមីស៊ីលនោះមិនមានអ្វីប្លែកចំ​ពោះពិភព​​​លោកឡើយ​។កាំជ្រួចមីស៊ីល​ផ្លោងដ៏សំខាន់បំ​ផុត​នៅក្នុងកម្លាំងទា​ហាន​អាកាស​វៀតណាម ក៏ដូចជាតំបន់អាំស៊ាន នា​​​ពេលប​​​​ច្ចុប្បន្នគឺមីស៊ី​​ល​ Scud ​។ នេះជាមីស៊ី​​លផលិត​​​​​​​​​តាំង​​​​​​ពីសម័យស៊ូវៀត ហើយ​បានលក់ទៅឲ្យប្រទេស​ជាច្រើន​នៅ​​​​លើពិ​​​​​​​​​ភព​​​​​​លោក​ ក្នុងនោះ​មានប្រទេសវៀតណាម​។

មីស៊ីល​ Scud ​ ពេលដំបូងផលិត​ចេញពីមីស៊ីល​ R-11 ​ ក្រោយមកប្តូរឈ្មោះ​ទៅជា​ R-300 Elbrus ប៉ុន្តែពិភព​លោក​​ទាំងមូល​​​​បានទម្លាប់នឹងឈ្មោះ​ Scud ​ទៅហើយ​ ដោយ​ឈ្មោះនោះ​ សម្ព័ន្ធយោធា​​​​ណាតូ​​​​​​​​​​​​ជាអ្នកដា​​​​ក់ឲ្យ​។ មីស៊ីល​Scud ​លក់ទៅ​កាន់ប្រទេសជាច្រើនជុំវិញពិភពលោកក្នុង​ចំនួនច្រើន​ ។មិន​​​​​តែប៉ុណ្ណោះប្រទេស​​​​​​​​​​​​​​​​និមួយៗក៏បាន​អភីវឌ្ឍន៍មីស៊ីល​​​​​​​​​ប្រភេ​​​​​​​​​​ទនេះ​​​​​​​​​​​​​​ដោយខ្លួនឯង​​​​​​​​​ ដើម្បីបង្កើនប្រសិទ្ធិភាពរ​បស់វា ។

ក្នុងអតីតកាល មីស៊ីល​នេះត្រូវបា​​​​​​​​​​​​​​នប្រើប្រាស់​ក្នុ​​​​​​ងសង្គ្រាមមជ្ឈិមបូ​ព៌ា​អំឡុងទសវត្សរ៍ ៧០​ ​។ នៅពេល​​​​​នោះ​អ៊ីរ៉ាក់​​​​​​​​​​បាន​​​​​បាញ់មីស៊ីលនេះរាប់សិបដើម ទៅកាន់ប្រទេសអីស្រាអែល​ និង អារ៉ា​​ប៊ីសា​​​​អូឌីត ។ មីស៊ីល Sc​ud មាន​៤​ប្រភេទ គឺ​ A,B,C,D ក្នុង​នោះប្រភេទ​Scub B និងCកំពុងតែប្រើប្រាស់នៅក្នុងកម្លាំងទាហានវៀត​ណាម​​ដដែល។ មីស៊ីលScub B មានទម្ងន់៥,​៩តោន ប្រវែង​១១,២៥ម៉ែត្រ ទទឹង​០,៨៨ម៉ែត្រ អាចកម្ទេចគោ​លដៅ​​​​ក្នុងចម្ងាយ​៣​​​​​​​​​​០០​​​​គីឡូម៉ែត្រ ក្នុងល្បឿន Mach 5 (លឿនជាងសំឡេង​៥ដង) ។ចំណែក Scub C ក៏មានល្បឿនប្រហាក់ប្រហែលគ្នា តែបាញ់បានចម្ងាយដល់ទៅ​៦០០គីឡូម៉ែត្រ ។

Related posts