រដ្ឋាភិបាលកម្ពុជា បន្តរបណ្តេញជនជាតិចិន ១១នាក់ ចេញពីប្រទេស ពាក់ព័ន្ធបទល្មើសឆបោក

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បាន​ធ្វើការ​បណ្តេញ​ជនជាតិ​ចិន​ចំនួន​ ១១​នាក់​ ឱ្យ​ចេញពី​ប្រទេស​កម្ពុជា​ ពាក់ព័ន្ធ​នឹង​បទល្មើស​ ក្លែងបន្លំ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ VOIP​ ។​

​ករណី​បណ្តេញចេញ​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៩​ ដោយ​មានការ​ចង្អុល​ដឹកនាំ​ពី​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ សហការ​ជាមួយ​ ប៉ុស្តិ៍​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ នៃ​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ វឌ្ឍនៈ​ មង្គល​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​បានឱ្យ​ដឹង​ថា​ ជនជាតិ​ចិន​ទាំង​១១​នាក់​ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ ត្រូវ​បាន​បណ្តេញ​ចេញពី​កម្ពុជា​ យោង​តាម​ប្រកាស​បណ្តេញចេញ​របស់​ក្រសួងមហាផ្ទៃ​ ចុះ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៩​ និង​ហាម​ចូល​កម្ពុជា​រយៈពេល​៣​ឆ្នាំ​ ពាក់ព័ន្ធ​នឹង​បទល្មើស​ ក្លែងបន្លំ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ VOIP​ ។​កិច្ច​ប្រតិបត្តិការ​នេះ​ ក៏​មានការ​ចូលរួម​ពី​កងកម្លាំង​សមត្ថកិច្ច​ របស់​ក្រសួង​សន្តិសុខ​សាធារណៈ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​យក​ទៅ​អនុវត្ត​តាម​ច្បាប់​នៅ​ប្រទេស​ចិន​ផង​ដែរ​៕

Related posts