
ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញអារម្មណ៍សោកស្តាយ ដែលគាត់មិនបានទិញដីនៅពយកាំពី ក្នុងខេត្តព្រះសីហនុ (កំពង់សោម) ។ លោកក៏បានប្រាប់ទៅឧកញ៉ាៗ ទាំងអស់កុំបារម្ភពីជនជាតិចិនដែលបានចាកចេញពីកម្ពុជា ដោយសារតែរាជរដ្ឋាភិបាលបានប្រកាសបិទល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេតនៅចុងខែសីហានេះ។
លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា បានលើកឡើងថា ដីនោះ កាលលោក នៅកជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរ ពេលឡើងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដីកាលពីមុនមានតែ ១៧ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីនៅពយកាំពីងមានទំហំ ១៨ ហិកតា។ ប៉ុន្តែនៅពេលប្រពន្ធនិងកូនរបស់គាត់និយាយថាមិនសមរម្យគាត់គឺជារដ្ឋមន្រ្តីក្រសួងដីបែរជាទៅទិញដីយកតែឯង។ បន្ទាប់មកគាត់គិតថានឹងយកតែពីរហិកតា។ ប៉ុន្តែក៏មិនបានទិញទៀត។ ដីនេះបានឡើងថ្លៃយ៉ាងខ្លាំងរហូតមកដល់ពេលនេះក្នុងតម្លៃ ៤០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
រក្សាសិទ្ធដោយខ្មែរថ្មី