អ្នកធ្វើឲ្យសីលធម៌ខ្មែរធ្លាក់ចុះ ត្រូវរួចខ្លួន អ្នករិះគន់បែរជាត្រូវជាប់បណ្តឹង ប្រមាថជាតិសាសន៍(មានវិដេអូ)

ដើមចមនៃទំនាស់ដែ​លកើត​​​​​​​ចេ​​​​​​​​​​​​​​​​​​​​ញពីរក្រុមសិ​​​ល្បះខ្មែរ និងក្រុមយុវ​​​​​​ជនពល​​​​​​​​​​​​​​ករខ្មែរនៅ​​​​​​​​​ព្រលា​​​​​​​​​​​​​​​​​​​​នយន្តម៉ាឡេស៊ី បា​​​​​​​​​​​​​​​​​​​​​នប្រែក្លាយ​​​​​​​​​​ទៅជាទំនាស់ជាតិសាសន៍និយមទៅវិញ។​ ក្រោយមានការប្រតិកម្មជាច្រើនពីសំណាក់អ្នកគាំទ្រ តារាសិល្បះដែលមានវត្តមាននៅក្នុងកម្មវិធីដែលដឹកនាំដោយលោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកហេង ឡុងទៅសម្តែងនៅប្រទេសកូរ៉េខាងត្បូ។

ដោយមើលឃើញនូវសកម្មភាពអសីលធម៌របស់ក្រុមតារា ដែលធ្វើដំណើរក្នុងជើងហោះហើររួមគ្នា រាំស្រែកច្រៀងចាក់ធុងបាស់​លឺៗ នៅក្នុងព្រលាន​យន្តហោះអន្តរជាតិ​នៃប្រទេស​ម៉ាឡេស៊ី ក្នុងនា​មជាក្រុមមនុស្សតំណាងអោយជាតិខ្មែរ ដែលនាំវប្បធម៌របស់ខ្លួនទៅផ្សព្វផ្សាយនៅអន្តរជាតិ បែរជានាំសកម្មភាពមិនគប្បី មិនខ្លាចចិត្តភ្ញៀវបរទេស ដែលកំពុងតែមានវត្តមាននៅទីតាំងនោះ យុវជនខ្មែរមួយក្រុមបានឃើញសកម្មភាពបែបនេះ ក៏ថតជាវិដេអូរិះគន់ទៅលើសកម្មភាព ដែលនាំអោយជាតិសាសន៍ខ្លួនអាប់អោន ក៏បង្ហោះទៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងន័យដើម្បីទុកជាមេរៀន កែលម្អរទៅដល់សកម្មភាពយុវជនលើកក្រោយៗទៀត កុំអោយយកគំរូតាម។ នេះជាការអះអាងរបស់ ក្រុមយុវជនពលករខ្មែរឈ្មោះ ប៊ុនហឿន សាញ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មភាពដែលជាទង្វើនាំអោយជាតិសាសន៍កម្ពុជាធ្លាក់សីលធម៌ ត្រូវបានមហាជនខ្មែរ មើលរំលង និងមិនចាត់ជាកំហុស តែអ្នករិះគន់ បែរជាកំពុងរងបណ្តឹង នៃការមើលងាយជាតិសាសន៍ខ្លួនឯងទៅវិញ។ នេះជាបច្ចុប្បន្នភាព នៃទំនាស់រវាងសិល្បះករខ្មែរ និងក្រុមយុវជនពលករខ្មែរ ដែលប្រទាំងប្រទើសគ្នា នៅព្រលានយន្តហោះម៉ាឡេស៊ី រហូតដល់ព្រលានយន្តហោះកូរ៉េខាងត្បូង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទីតាំងព្រលានយន្តហោះរបស់ប្រទេសកូរ៉េខាងត្បូង លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានផ្ទុះកំហឹង លោតបម្រុងប្រើអំពើហិង្សារទៅលើក្រុមពលករនោះ នៅពេលពួកគេជួបគ្នាម្តងទៀត កាលពីរាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩ ក្រោយពីពលករមានគណនីយហ្វេសប៊ុកឈ្មោះ Bun Hoeun Sanh បានថតសកម្មភាពនៃការរាំរបស់ក្រុមរាំអមឆាករបស់តារាចម្រៀងល្បីៗដែលកំពុងតែច្រៀងរាំ នៅព្រលានយន្តហោះមួយនៃប្រទេសម៉ាឡេស៊ី ខណៈរងចាំការហោះហើរបន្តទៅកាន់ប្រទេសកូរ៉េហើយចែកផ្សាយជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយពាក្យរិះគន់មួយចំនួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថា តារាប្រុសស្រីល្បីឈ្មោះពីកម្ពុជាជាច្រើនរូបរួមមាន លោកព្រាប សុវត្តិ និងកូនប្រុសទាំង៣ លោក ខេម កញ្ញា អ៊ីវ៉ា លោក អូន លោក វណ្ណដា លោក ប៉ែន ចំរ៉ុង លោក គូម៉ា លោក Tempi Tris ក្រុមតន្ត្រី ចចកសមុទ្រ និងសិល្បករមួយចំនួនទៀត បានចេញដំណើរកម្ពុជាកាលពីយប់ថ្ងៃទី១១ខែកញ្ញានេះដើម្បីចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំមួយនៅថ្ងៃទី១៣ខែ កញ្ញា នៅនាកីឡាដ្ឋានអ៊ុនណូរី នៃទីក្រុងអាន់សាន់ប្រទេសកូរ៉េ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមសេដ្ឋី និងតារា។ វាថោកតែវា មិនអីទេ តែវាថោកដល់ឯងឯនេះ ដែលមានឈ្មោះជាខ្មែរដូចគ្នា។

Posted by Bun Hoeun Sanh on Wednesday, 11 September 2019

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ពីព្រលានយន្តហោះកូរ៉េ ពេលព្រឹក)តាមជើងយន្តហោះជាមួយគ្នា ខ្ញុំ និងក្រុមការងារបានចេញដំណើរពីព្រលានយន្តហោះភ្នំពេញ ទៅប្រលានយន្តម៉ាឡេស៊ី (កូឡាឡាំពួ) រួចបន្តដំណើរតាមជើងយន្តហោះម៉ាឡេស៊ី ទៅកាន់ប្រទេសកូរ៉េ ដូចទៅនឹងក្រុមតារាមួយក្រុម រួមទាំងឧកញ្ញាម្នាក់ផងដែរដែលនៅក្នុងក្រុមជាមួយតារានោះ។ មកដល់ព្រលានយន្តហោះម៉ាឡេ ខ្ញុំនឹងក្រុមការងារ ដើរយ៉ាងស្ងៀមស្ងាត់ និងមានរបៀបរបប ចំណែកក្រុមតារា និងឧកញ្ញានោះ ដើរបណ្តើរ ចាក់បាស់រាំបណ្តើរ មិនថាក្រៅជណ្តើរយន្ត លើជណ្តើរយន្ត ក្នុងព្រលានយន្តម៉ាឡេស៊ី ចាក់បាស់តម្លង់ និងរាំមិនចេះខ្មាស់គេ មិនគោរពដល់ភ្ញៀវដទៃទៀត។ វីដេអូដែលខ្ញុំថតបាន រួចបានបង្ហោះកាលពីយប់មិញ គឺក្រុមតារានោះ ចាក់បាស់រាំច្រៀង នៅកន្លែងផ្លូវដើរ និងជាកន្លែងដែលគេសម្រាក រង់ចាំស្តាប់ដំណឹងពីការប្រកាសរបស់មន្ត្រីធ្វើការក្នុងព្រលាន។ សកម្មភាពរាំច្រៀង តួយ៉ាងនៅកន្លែងព្រលានយន្តហោះ ជាសកម្មភាពអសីលធម៌ មិនចេះខ្លាចចិត្តអ្នកដទៃដែលគេចង់សម្រាកបន្ទាប់ពីហត់នឿយក្រោយចុះពីយន្តហោះ ម្យ៉ាងទៀតវាបានទាញតម្លៃជនជាតិខ្មែរឱ្យធ្លាក់ចុះ តាមរយៈសកម្មភាពអសីលធម៌របស់តារាទាំងនោះ រួមទាំងលោកឧកញ្ញានោះផងដែលរាំប្រកាច់ប្រកិនពេញផ្លូវដើរ។វីដេអូខាងក្រោមនេះ ខ្ញុំមិនបកស្រាយទៀតទេ ចុចមើលទៅ តែខ្ញុំគ្រាន់តែចង់ប្រាប់ថា ពួកគេដូចជាដាក់ម៉ូគ្នាអញ្ចឹង ឡេង ណាវ៉ាត់ត្រា ចូលមករកវាយខ្ញុំ គ្នាវានៅក្បែរខ្ញុំចាប់កញ្ឆក់ទូរសព្ទដៃរបស់ខ្ញុំបិទចោល ក្នុងបំណងមិនចង់ឱ្យខ្ញុំថតជាប់សកម្មភាព វាលោតមកវាយខ្ញុំ។ ក្នុងវីដេនេះ ខ្ញុំបានកាត់តដូរប្លង់ពីCameraសមាជិកខ្ញុំ ត្រង់កន្លែងឡេង ណាវ៉ាត់ត្រាវាលោតមកវាយ ហើយគ្នាវាកញ្ឆក់ទូរសព្ទខ្ញុំបិទចោល។

Posted by Bun Hoeun Sanh on Wednesday, 11 September 2019

រក្សាសិទ្ធដោយខ្មែរថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts