
បន្ទាប់ពីគោព្រៃកម្ពុជា ប៉ះជាមួយក្រុមជើងខ្លាំងហុងកុង ទប់ទល់គ្រាប់បាន១ទល់នឹង១ ក្នុងការប្រកួតនោះកីឡាករខ្សែប្រយុទ្ធវ័យក្មេងកម្ពុជា សៀង ចន្ធា ដែលបង្កើតឳកាសស៊ុតបាល់កាច់ចង្កេះបានយ៉ាងល្អ ប៉ុន្តែគួរអោយសោកស្តាយគឺគ្រាប់បាល់កោងទៅប៉ះនឹងបង្គោលទី ខ្ទាចចេញក្រៅទៅវិញនោះ មានលេចលឺព័ត៌មានថា ដោយសារទេពកោសល្យល្អ កីឡាកររូបនេះអាចនឹងនៅបន្តជួយក្រុមជម្រើសជាតិកម្ពុជាទើបទៅជប៉ុន។
កីឡាករខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជា សៀង ចន្ធា សុខចិត្តលះការទៅលេងនៅប្រទេសជប៉ុន ដើម្បីនៅជួយលេងជាមួយក្រុមជម្រើសជាតិគោព្រៃកម្ពុជា ដែលត្រូវប៉ះជាមួយក្រុមបារ៉ែន នៅថ្ងៃទី១០កញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នៅក្នុងវគ្គជម្រុះជុំទី២ នៃFIFA World Cup Qatar 2022 & Asian Cup 2013 Qualifiers វគ្គជម្រុះ Preliminary Joint Qualification ។
សូមរំលឹកផងដែលថា កាលពីថ្ងៃទី២២ ខែសីហាកន្លងទៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសថា យុវជនមជ្ឈមណ្ឌល និងសាលាបាល់ទាត់បាទី សៀង ចន្ធា និងកីឡាករ២រូបទៀត នឹងត្រូវធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ របស់ក្លឹប Vegalta Sendai ដែលជាក្លឹបក្នុងលីដកំពូលរបស់ជប៉ុន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ។