
មានការរិះគន់ជាខ្លាំង ចំពោះទង្វើអមនុស្សធម៌ របស់ក្រុមអ្នកកាន់សាសនា នៅប្រទេសស្រីលង្កា បានចាប់បង្ខំសត្វដំរិ ដែលមានរូបរាងស្គមស្គាង នៅសល់តែស្បែកគ្របដណ្តប់ឆ្អឹង អោយដង្ហែក្បួន នៅក្នុងចម្ងាយផ្លូវជាច្រើនគីឡូម៉ែត្រ ទាំងសត្វដំរីនោះ មានសុខភាពមិនល្អ រហូតបានស្លាប់បាត់បង់ជីវិត។ នោះបើយោងតាមគេហទំព័រ Metro.co.uk។
តាមការបញ្ជាក់បង្ហាញពីម្ចាស់ដំរី បានអោយដដឹងសថាសត្វដំរីដ៏គួរអោយអាណិតនេះ មានឈ្មោះថា ទីគិរី វាមានអាយុជាង៧០ឆ្នាំ វាបានស្លាប់នៅថ្ងៃអង្គារ៍សប្តាហ៍នេះ ដោយសារតែ ក្រុមអ្នកសាសនាទាំងនោះ បានចាប់បង្ខំអោយអោយចូលក្នុងក្បួនដើម្បីដង្ហែលំអរ នៅក្នុងកម្មវិធីនេះ ក្នុងរយះពេលដ៏យូរ ទំរាំរួចរាល់កម្មវិធី ធ្វើអោយដំរីចំណាស់មួយក្បាលនេះ បានទ្រុឌទ្រោមធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់៊
ទីគិរីសត្វដំរី រស់នៅប្រទេសស្រីលង្កាបានដេកនៅលើដីមើលទៅទន់ខ្សោយកម្លាំងនិងជិតស្លាប់ជាមួយរូបរាងស្គមស្គាំងឃើញឆ្អឹងយ៉ាងច្បាស់នេះ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនៅពេលវាបានបង្ហាញខ្លួន កាលពីខែមុន។មូលនិធិសង្គ្រោះដំរី (Save Elephant Foundation) ដែលជាអង្គការសប្បុរសធម៌ដែលមានមូលដ្ឋាននៅប្រទេសថៃដែលបានខំប្រឹងប្រែងសង្គ្រោះសត្វដំរីបាននិយាយអំពីភាពទុក្ខសោកនិងភាពធូរស្បើយ បន្ទាប់ពីការស្លាប់របស់វា។