ស៊ីហ្គេម ដាច់ខាតបេក្ខជន ត្រូវទៅយកមេដាយជូនជាតិ មិនមែនទៅយកបទពិសោធ៍នោះទេ

ប្រធាន​សហព័ន្ធកីឡាអេ​​​​​​​​​​​​​​ឡិចត្រូនិក​​​​​​​​​​កម្ពុជា ​​​​​​​បាន​​​​​​​​​​​លើឡើងថា ដា​​​​​​​​ច់ខា​​​​​​​​​តត្រូវទៅ​​​​​​​​យកមេ​​​​​​​ដាយ​​​​​​​​​ជូនជាតិ មិន​មែនទៅយ​​​​​​​​​កបទពិសោធន៍​នោះ​​ទេ។​​​​​​​​​​​​ នេះ​​​​​​​​ជាកា​​​​​​​រលើ​​​​​​កឡើងរប​​​​​​​​ស់ឯ​​​​​​​​​​​​​​​​​​​​​កឧត្តម ជា ច័ន្ទបូរិបូរណ៍ ដែ​​​​​​​​​លបាន​​​​​​​​​​​​​​​​​​​​​​លើកឡើងបន្ទាប់ពីបាន​​​​​​​​​​​​​រកឃើញបេក្ខភពា​បណ្ជូនទៅការប្រកួតកី​ឡាស៊ីហ្គេមលើ​​​​​​​កទី​​​​​​​​​​​៣០ ឆ្នាំ២០១៩​​​​​​​​​​​ នៅប្រទេ​​​​​​​​​​​​សហ្វីលី​​​​ពីន។

ស៊ីហ្គេម​លើកទី៣០​​​​​​​​​​​​​​​​​​​​​នេះ ក្រុម Helheim ក្រោ​​​​​​​យយ​​​​​​​​​កឈ្នះក្រុម Man Vers​​​ion P​​​​​​​​​​​​​​​​ro ក្នុងជំនួប​​​​​​​​​​​​​​​​​​​​​​​វគ្គផ្ដាច់ព្រ័ត្រនៃ​​​​​​​​​​​​​កម្មវិធី​ប្រកួតជ្រើសរើស ជើង​ឯកកីឡាអេឡិចត្រូនិក​​​​តំណាង​​​​​​​​​​កម្ពុជា​​​​​​​​​​​​លើវិញ្ញា​​​​​​​​សា Mobile Legends ក្នុង​ដំណើរឆ្ពោះ​​​​​​ទៅកា​​​​​​​​​​​​​​​​​​ន់ ការប្រកួត​​​​​​​​​កីឡាស៊ីហ្គេមកាល​ពីយប់មិញ​​​​​​​​​​​ នៅផ្សារទំនើ​​​​​​​ប​​​​​​​​អ៊ី​​​​​​​អ​​​​ន–២។

បន្ទាប់ពី​ចម្រាញ់បាន​​​​​​​​ក្រុមតំណា​​​​​​​ង​​​​​​​​​​​​​​​​​​​​​​​​​​ជាតិ ទៅប្រកួតកីឡាស៊ីហ្គេម​​​​​​​នាពេ​​​​​​​​​ល​​​​​​​ខា​​​​​​​​​​​​​​​​​​​​​​ងមុខ ឯកឧត្ដម ជា​​​​​​​​​​​​​​​​​​​ ច័ន្ទបូរិបូរណ៍ ប្រធា​​​​​​​​​នស​​​​​ហព័ន្ធកីឡាអេឡិចត្រូនិកក​ម្ពុជា ​​​​​​​​​​​បានផ្ដាំផ្ញើដ​​​​​​​​​ល់ក្រុម He​​​​​​​​​​​​​​​​​​​lheim ដា​​​​​​​​​ច់ខាតត្រូវទៅយ​​​​​​​​​កមេ​​​​​​​​​​​ដាយជូនជា​​​​​​​​​​​​​​​​​តិ មិនមែន​​​​​​​​​ទៅយកប​​​​​​​​​ទពិ​​​​​​​សោធន៍នោះទេ។ ឯកឧត្ដម​បានដាក់ការ​​​​​​​​​​​​​​ជឿជាក់ខ្ពស់​​​​​​​​​​លើក្រុមជើ​​​​​​​​ងឯក​​​​​​​​​​​​​​​​​​​​​មួយនេះ ទោះបីនេះគឺជា​​​​​​​​​​​​លើកដំបូង​​​​​​​​ដែល​​​​​​​​​​​​​​​​​​កីឡាអេឡិចត្រូនិក​​​​​​​​​​​​ ត្រូវបា​​​​​​នដាក់បញ្ចូលជាវិញ្ញាសាប្រកួត​កីឡាស៊ីហ្គេមក៏ដោ​​​​​​​​​​​​​​​យ។ ​​

គួរបញ្ជាក់ថា កម្មវិធីប្រកួត​ជ្រើសរើសក្រុមតំ​​​​​​​ណាងកម្ពុជា​​​​​​​​​​​​​​​​​លើវិញ្ញាសា Mobil​​​​​​​​​e Legen​​​​​​​​​​​​​ds ក្នុងដំណើ​រឆ្ពោះទៅ​​កាន់​​​​​​​​​​ព្រឹត្តិកា​​​​​​​​​​​រណ៍កីឡាស៊ីហ្គេមលើកដំបូង គឺមានក្រុមចុះ​ឈ្មោះចូលរួម​​ចំនួ​​​​​​​​ន​​​​​​​​​​ ១០០ក្រុមម​​​​​​​កពី ២​​​​​​​​​៥រាជធានី-ខេត្ត។ ចំពោះ​ការប្រកួត​​​​​​​​​​ជម្រុះបា​​​​​​​​​​​ន​​​​ធ្វើឡើងតាមប្រព័ន្ធ Online កាលពីថ្ងៃទី២៥–២៦ ខែសី​ហា មុនរក​​​​​​​​​​​​​ឃើញក្រុមខ្លាំង​​​​​​​​​​​ ១៦ក្រុម​​​​​​​​​​​​​​​​​​​​ឡើងទៅប្រកួត​​​​​​​​​​​​​​ជុំផ្ដាច់ព្រ័ត្រ និ​​​​​​​​​​​​​​​​​​​​​​​​​​​ងវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី២​​​​​៨–២៩ ខែសី​​​​​​​​​​ហាម្សិលមិញ។

ជាលទ្ធផលក្រុម ​Helheim បានទម្លាក់ក្​​​​​រុម​​ជាច្រើន រហូ​​​តបា​​​​​​​​​​​​​​​នឡើងវគ្គផ្ដាច់ព្រ័ត្រជួ​បក្រុម Man V​​​​​​ersio​​​​​​​​​n Pro នឹ​​​​​​​​ងបា​​​នបន្ដយកឈ្នះក្រុមខ្លាំងនេះដើម្បីក្លាយជា​​​​​​​​​​​​​ជើងឯក អម​​​​​​​​​​​​​​​​ដោយប្រាក់រង្វាន់ ៥​​​​​​​​​លាន​​​​​​​​​​​​​​​​​​រៀល។ អ្វីដែល​​​​​​​​ពិសេស He​​​​​​​​​​​​​​​​​​​​lheim បានក្លាយ​​​​​​​​​​​​​ជាក្រុមតំ​​​​​ណាងជាតិ ត្រូវចូលរួមប្រកួត​​​​​​​​​កីឡាស៊ីហ្គេម​លើកទី៣​​០ នៅប្រទេស​​​​​​​​ហ្វីលី​​​​​​​​​​​​​​​​​ពីន ចាប់​​​​​​​​​ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ២០​​​​​​​១៩​​​​​​​ ខាងមុខទៀ​តផង៕

Related posts