ជនបង្កសារភាពថា មកពីខ្លួនស្រវឹងស្រា ទើបបណ្តាលឲ្យវង្វេងស្មារតី ទៅជះស្រាបៀរ លើកញ្ញាទេព បូព្រឹក្ស

នាព្រឹកថ្ងៃទី ​27 ខែធ្នូ ឆ្នាំ 2018 ក្រុម​​​​​​​​​​​​​មេធាវីស្ម័គ្រចិត្តរប​​​​​​​​​​​ស់កញ្ញាទេ​ព បូព្រឹក្ស បាន​​​​​​​​​​​​​​ជួបផ្ទាល់ជាមួយ​​​​​​​​​​​​​​​​និងជ​​​​​នបង្កឈ្មោះឆេង រស្មី ដែល​​​​​​​​​​​​​ជាអ្នកគប់​​​​​​​​​​​​កំប៉ុងស្រា​​បៀរលើកញ្ញាទេ​​ព បូព្រឹក្ស។ ពេល​​​​​​​​​នោះ ជនបង្កបាន​​​​​​​​​សារភា​​​​​​ពថា អ្វី​ដែលកើតមាន​យប់នោះ គឺម​​​​​​​​​​​​​កពីខ្លួនស្រវឹង ទើប​​​កា​​​​ន់ស្រាបៀរជះ ​និងគ​​​​​​​​​​​​​​​​​​​​​​​​​ប់ស្រា​​​​​​​​​​​​​​​បៀរទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​លើកញ្ញាទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព បូព្រឹក្ស។

ប៉ុន្តែក​ញ្ញាទេព បូព្រឹក្ស មិន​បានឆ្លយត​​​​​​បអ្វីនោះ​​​​​​​​​​​​​ទេ គ្រាន់​​​​​​​​​​តែដាក់​​​​​​​​​​​​​​​​​​​​លក្ខខណ្ឌ៣ចំ​ណុច ឲ្យភាគីជន​​​​​​​​​​​​​​​បង្កអនុ​វត្ត ទី១. ធ្វើសន្និសីទកាសែ​តសុំទោសជា​សាធារ​​​​​​​​​​​​​​​​​​​​​ណៈ ទី២. សំណ​​​​​​​​​​​​​​​ងរដ្ឋប្បវេណីខូចខា​​​​​​​​​​​​​​​​​​​​​​​​តកិត្តិយស ចំនួន1​​​​​0ម៉ឺនដុល្លារ
និង៣. ធ្វើកិច្ចសន្យាចំ​​​​​​​​​​​​​​​​​​​​​​​​​ពោះមុខអាជ្ញាធរ​​​​​​​​​​​មីនគុំគួន​​​​​​​​​​​​​​​សងសឹក​​​​​​​​​​​​​​គ្នាបញ្ចុះទំ​​​​​​​​​​​​​​​នាស់ដោ​​​​​​​​​​​​​​​​​​យសន្តិវិធី។ ប៉ុន្តែកា​​​​​​​​​​​​រដាក់​​​​​​​លក្ខខណ្ឌ៣ចំណុច​ខាងលើ​​នេះ ​​​​​​​​​​​​ភាគីជន​​​​​​​​​បង្កសុំពេលពិ​​​​​​​​​​ចារណា​​​​​​​​​សិន។

គួរបញ្ជាក់ថា កាល​ពីវេលាម៉ោ​​​​​​​​​​​​​​​ង10និង 05នាទីយប់​​​​​ ថ្ងៃទី25 ខែធ្នូ ឆ្នាំ2018 នៅចំណុចភោជ​នីយដ្ឋាន​​​​​​​​​​​​​​​​យីហោ “សមុទ្រ” ដែលមា​​​​​​​​​​​​​​​​​នទីតាំង ស្ថិតនៅក្បែរ​​​​​​​​​​​​មន្ទីរពេទ្យកុមារ​​​​​​​​​​​​​​​​​​​​ជាតិ ស្ថិតក្នុងសង្កាត់ ​​​​​​​​​​​​​​​​​​ទឹកល្អក់ទី1 ខណ្ឌទួល​​​​​​​​​​គោក ​​​​​​​​​​​​​​​​​​​​​តារាចម្រៀងស្រីល្បីឈ្មោះ ​​​​​​​​​​​​​​​ទេព បូព្រឹក្ស ត្រូវបា​​​​​​​​​​នបុរសម្នា​​​​​​​​​​​​​​​​​​​​ក់ ជះនិងគ​​​​​​​​​​​​​​​ប់កំប៉ុងស្រា​​​​​​​​​​​បៀរមកលើ​​​​​​​​​​​​​​​នាង ខណៈ​​​​​​​​​​​​ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​នាងកំពុងច្រៀងនៅ​​​​​​​​​​​​លើឆា​​​​​​​​​​​​កតន្ត្រី ក្នុងភោជនីយដ្ឋាន​នោះ​​​​​​​​​​​​​។

តាមសម្តីរបស់​​​កញ្ញា ទេព បូព្រឹក្ស បានឱ្យដឹង​​​​​​​​​​ថា នៅមុនពេ​​​​​​​​​​​​លកើតហេ​​​​​​​​​​​​តុ នាងត្រូវបាន​​​​​​​​​​​​​​​​គេអញ្ជើញឱ្យម​​​​​​​​​​​​កច្រៀង និងសម្តែងនៅក្នុង​កម្មវិធី Hite ​​​​​​​X’mas Ed​​​​​​​​​​​​​​​​​​​​​ition Party ​​​​​​​​​​​​​​​​​​ដែលប្រព្រឹត្តទៅ​​​​​​​​​​​​ យប់ថ្ងៃអង្គារ​​​​​​​​​​ ទី25 ខែធ្នូ ​​​​​​​ឆ្នាំ201​​​​​8 នៅភោជនីយដ្ឋាន “សមុទ្រ” ​​​​​​​​​​​​​​​​​​ដែលរៀបចំឡើងដោ​​​​​​​​​​​​​​​​​​​​​យក្រុមហ៊ុនស្រា​​​​​​​​​​​បៀរហៃ “Hite” រ​​​​​​​​​​​​​បស់ប្រទេស​​​​​​​​​​​​កូរ៉េ ហើយ​​​​​​​​​​​​​​​​​​​​​​​នាងបានត្រៀមចម្រៀងចំនួ​​​​​​​​​​​​​​ន6បទ ដើម្បីយក​​​​​​​​​​​​​​​​​ទៅសម្តែងក្នុង​​​​​​​​​​​កម្មវិធីមួយ​​​​​​​​​​​​នេះ។

ចំណែក​​​​​​​​​​​ម៉ោងដែលនា​​​​​​​​​​​​​​​​​​​​​​​​​​​​​ងត្រូវឡើង​​​​​​​​ច្រៀង គឺនៅវេលាម៉ោង10យប់ ហើយនា​ងបានទៅដ​​​​​​​​​​ល់ហាង នៅវេលា​​​​​​​​​​​​​ម៉ោង9និង50នាទី​​​​​​​​​​​​​​​​​​​​​​​យប់ ពោលគឺមុន​​​​​​​​​​កម្មវិធី​​​​​​​​​​​​​​​​​​​​​​​ចាប់ផ្តើម10នាទី ស្រាប់តែ​​​​​​​​​​​ម្ចាស់ហាងខឹ​​​​​​​​​​​​​​ង ប៉ុន្តែមិននិ​​​​​​​​​យាយអី​​​​​​​​​​​​​នោះទេ លុះពេល​​​​​​​​​​ដែលនាង​​​​​​​​​​​​​​​​​​​​​​​​​កំពុងឡើងច្រៀងនៅ​​​​​​​​​​​​​លើឆាក ស្រាប់តែលេចមុខបុ​រសម្នាក់ ដើរម​​​​​កជះ និងគប់​​​​​​​​​​​​​​​​​​កំប៉ុងស្រា​​​​​​​​​​​​បៀរដាក់​​​​​​​​​​​​​នាង នៅចំពោះ​​​​​​​​​​​​​​​​​​​​មុខភ្ញៀវពេញក្នុង​​​​​​​​​ហាង​​​​​​​​​​​​​​​​តែម្តង។

ដោយសារតែទទួលរង​​​​​​​​​​​​​​​​​​​​​​ការអាម៉ាស់ និងកើត​​​​​​​​​​​​ទុក្ខមិនសុខចិត្ត​​​​​​​​​​​​ចំពោះទង្វើមិ​​​​​​​​​​នគប្បីរបស់​​​​​​​​​​​​បុរសរូប​​​​​​​​​​​នោះ ទើប​​​​​​​​​​​​​​​​​​​​​​កញ្ញាទេព បូព្រឹក្ស បានធ្វើការឡាយវីដេអូតា​​​​​​​​​​​​​​​​​​​មហ្វេសប៊ុកផ្ទា​​​​​​​​​​ល់ខ្លួន ធ្វើឱ្យមហាជ​​​​​​​​​​នអ្នកនិយម​​​​​​​​​​​​​លេងហ្វេសប៊ុកជា​​​​​​​​​ច្រើនបាន​​​​​​​​​​​​​​​​​នាំគ្នាចែករំលែកតៗគ្នា បង្កឱ្យមាន​​​​​​​​​​​ការភ្ញាក់ផ្អើលយ៉ា​​​​​​​​​​​ងខ្លាំង ដោយ​​​​​​​​​សារតែ​​​​​​​​​​​​​​​​​​​​​​​​កញ្ញាទេព បូព្រឹក្ស បានស្រែ​​​​​​​​​​​កទ្រហោ​​​​​​​​​​​​​​​​​​​​​យំយ៉ាងខ្លាំង ចំពោះ​​​​​​​​ការប្រមាថ​​​​​​​​​​លើនាង​​​​​​​​​​បែប​​​​​​នេះ។

ជុំវិញករណីដ៏ចម្រូង​ចម្រាសខា​​​​​​​​​​ងលើនេះ “នគរធំ” មិនអាចទា​​​​​​​​​​​​​​​​​​​​​​​​​​​​ក់ទងសុំការបំភ្លឺ ពីភាគីម្ចាស់ហា​​​​​​​​​​​ងកើត​​​​​​​ហេតុខាងលើ ពិសេសបុរស​ជាជនដៃដ​​ល់ ដែលជះនិងគ​​​​​​​​​​​​​​​ប់កំប៉ុងស្រាបៀរ មក​​​​​​​​​​​​​​​លើតារាចម្រៀង ​ទេព បូព្រឹក្ស ​​​​​នោះ បានទេកាលពីម្សិលមិញ។ យ៉ាងណា យើ​ងរង់ចាំទទួលកា​​​​​​​របកស្រា​​​​​​​​​​​​យបំភ្លឺពីគ្រប់ភាគី​​​​​​​​​​ពាក់ព័ន្ធទាំង​អស់។

កញ្ញាទេព បូព្រឹក្ស កាលពី​​​រសៀលថ្ងៃទី26 ខែធ្នូ ឆ្នាំ2018 បានធ្វើដំណើរទៅ​​​​​​​​​​កាន់ប៉ុស្តិ៍នគ​​​​​​​​​​​​​​របាលរដ្ឋបាលស​​​​​​​​​​​​ង្កាត់​​​​​​​​​ទឹកល្អក់1 ដើម្បីឆ្លើយបំភ្លឺប្រាប់ស​មត្ថកិច្ច និងរៀបចំដាក់​​​​​ពាក្យបណ្តឹងតាម​​​​​​​​​​​​​​​​​​​​​ផ្លូវច្បាប់។ លុះក្រោយពេល​​​​​​​​ចាកចេ​​​​​​​​​​​​​​​​​​​​​​​​ញពីប៉ុស្តិ៍នគរបាលវិញ កញ្ញាទេព បូព្រឹក្ស បានប​​​​​​​​​ញ្ជាក់ថា នាង​​​​​​​​​បានដាក់​​​​​​​​​​​​​​​​​​​​​​​​​​ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយរក​​​​​​​​​​​​​យុត្តិធម៌​​​​​​​​​​​​​​​​​​​​​​​​​ឱ្យនាងរួចរាល់ហើយ ដោយប្តឹងទៅលើបុ​​​​​​​​​​​រសដែលគ​​​​​​​​​​​​ប់កំប៉ុងស្រាបៀរចំក​​​​​​​​​​​ណ្តាលមុខ​​​​​​​​នាងនោះ​​​​​​​​​​​ ទាមទារសំ​​​​​​​​ណង​​​​​​​​​​​​​​​​​​​​​ជំងឺចិត្ត ចំនួន10ម៉ឺ​​​​​​​​​​​​​​​​​​​​​​​នដុល្លារ។

កញ្ញាទេព បូព្រឹក្ស បាន​រៀបរាប់ទាំង​​​នៅពេល​​​​​​​​​​នោះថា “និ​​​​​​​​​​​​​​យាយទៅ មក​​​​​​​​​​​​ដល់ពេលហ្នឹង គា​​​​​​​​​​ត់អត់មា​​​​​​នបានទាក់ទងមកខ្ញុំ ឬក៏មាន​ទំនួលខុសត្រូវអីទេ ​​​​តាំងពីយប់​​​​​​​​​​មកដ​​​​​​​​​​​​​​​ល់ពេលហ្នឹង។ ដំបូង កា​​​​​​​​​​​លពីយ​​​​​​​​​​​​​​ប់ហ្នឹង ខ្ញុំអ​​​​​​​​​ត់មា​​​​នបាននិយាយអីច្បាស់លាស់​ទេ ឥឡូវខ្ញុំទុកឱ្យច្បាប់​​​​​​​​គេ អ្នកធ្វើកា​​​​​​​​​​​រ អ៊ីចឹងហើ​​​​​​​យខ្ញុំចង់និយាយ​ថា ខ្ញុំធ្វើតា​​​មច្បាប់ ហើយពាក្យបណ្តឹងដែ​លខ្ញុំដាក់​​​​​ទៅហ្នឹង គឺខ្ញុំដាក់ទៅ​​​​​​​​​​​​​​​​​​​​​លើបុគ្គល4 អ្នកដែល​​​​​​​​​​​​​គប់លើខ្ញុំហ្នឹង ​​​​​​​​​​ដោយចេ​​​​​​​​​​​​​តនា ហើ​​​​យនិងម្ចាស់ហាងដែលគ្មានទំនួល​ខុសត្រូវ គឺហាង​​​គាត់​​​​​​​​​​​​អសន្តិសុខខ្លាំង​​​​​​​​​​​​​​​​​បំផុត ដែលសូម្បីតែកា​មេរ៉ាសុវត្ថិភាព​​​​​​​

នៅ​​​​ពេលដែលនាងខ្ញុំ ខាងក្រុមគ្រួសារ​នាងខ្ញុំចង់ឆែ​​​កមើល គឺគាត់​​​​​​​​​​​​​​​​​​ថាខូច ដល់ពេល​​​​​​​​​​​​ប៉ូលិសទៅ​​​​​​​​​​​ដល់ក្នុង រយៈ​​​​​​​​​​​​​​​​​ពេល1ម៉ោ​​​​ង គាត់ឱ្យគេឆែ​កមើល អត់មា​​​​​ន គឺលុបទិន្នន័យចោ​​​​​​​​​​​លអស់ គឺមា​​​​នត្រឹមថ្ងៃទី14 ហ្នឹងហើយ ​អ៊ីចឹងគឺខ្ញុំប្តឹងមួ​​​​យទៀត គឺទៅលើអ្នកដែលរៀបចំ​​​​​​​កម្មវិធីហ្នឹង គឺមិនយកចិត្តទុកដា​​​​​​​​​​ក់លើសន្តិសុខរប​​​​​​​​​​​​​​ស់នាងខ្ញុំ ដែលនាងខ្ញុំជាតា​​​​​​​​រាចម្រៀង ទៅសម្តែងឱ្យក្នុងផលិត​​​​​​​​​​​ផលរបស់គាត់ហ្នឹង ហើយ​មួយទៀត គឺម្នាក់ស្រីដែល​​​​​​​គាត់ឡើងទៅ​​​​​​​​​​​​អះអាងថា គា​​​​​​ត់ហ្នឹងជាម្តាយអ្នកដែលគប់ម​កលើខ្ញុំហ្នឹង

គាត់អះអាងថាជាម្តាយ ហើយគា​ត់បានលើកដៃ​​​ទះ Danc​​​​​​​​​​​​​​​​er (អ្នករាំ) រប​​​​​ស់ខ្ញុំចំនួន3ដៃ។ រីឯអ្នកដែ​លជះប៊ីយ៊ែ ​​​​​​​មកលើខ្ញុំ គឺគាត់ធ្វើដោយចេ​តនាតែ​​​​ម្តង។ និយាយ​​​​​​​​​​​​​​​​​​​​​​ទៅ ខ្ញុំចង់និយាយ​​​​​​​ថា គាត់ធ្វើនេះបង្កមកលើខ្ញុំជានារី ហើយគា​ត់ធ្វើមកនេះ​​​​​ គឺជាការ​​​​​​​​​​​​​​​​​បង្អាប់បង្អោន​​​​​​​​​​​​​​​កិត្តិយសស្ត្រី ដោ​​​​​​​​​​​យគាត់​​​​​យកកំប៉ុងប៊ីយ៊ែរមកគប់ខ្ញុំ ដែលខ្ញុំជា​​​តារាចម្រៀង គាត់អ​​​​​​​​​​​ត់មានឱ្យតម្លៃមក​​​​​​​​​​​លើខ្ញុំសោះ គឺគា​​​​​​​​​​ត់បង្កនេះ ជា​​​​​​​​​​​ការបង្ករបួសស្នាមមកលើខ្ញុំដោយចេតនា។ និយាយ​​​​​ទៅ នៅក្នុងការប្តឹងហ្នឹង​​​​​​​​​នៅពេ​​​​​​​​​​​​លនេះ ខ្ញុំសូមនិ​​​​​​​​​​យាយប្រាប់បងទាំ​ងអ​​​​​​​​​​​ស់គ្នា ពីយប់ឡើង

គឺបើសិនជា គាត់ម​​​​​​​​​​​កសុំទោសខ្ញុំជា​​​​​​​​​​​​​​​​​​សាធារណៈ គឺអូខេ ខ្ញុំប​​​​​​​​​​​​​​​​​​​​​​​ញ្ចប់រឿងហ្នឹងចុះ ​​​​​​​​​ប៉ុន្តែគឺគេអត់​​​​​​​ព្រមទេ​​​​​​​​​​​​​​​​​​​​​​ គឺគេបណ្តោះគ្នាចេញទៅអស់ហើ​​​​​​​​​​​​​​​​​​​​យ អ៊ីចឹងគឺ​​​​​​​​​​​​នៅក្នុងថ្ងៃនេះ ​​​​​​​​​​​​​​ខ្ញុំសូមប្តឹងទាមទា​​​​​​​​​​រសំណង​​​​​​​​​​​​​​​​​10ម៉ឺនដុល្លារ សម្រា​​​​​​​​​ប់​​​​​​​​​​​​​​​​​​​​​​​​ជំងឺចិត្តខ្ញុំ តែ10ម៉ឺនដុល្លារនេះអ្នកឯង​​​​​​​​​​​​​​​​ ចាំឱ្យច្បាស់ ខ្ញុំយក​​​​​​​​​​​​​មក ខ្ញុំយកទៅ​​​​​​​​​​​​​​​​​​​​​​​​​​បរិច្ចាគឱ្យមន្ទីរពេ​​​​​​​​​​​​​​​ទ្យគន្ធបុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្ជាខ្លះ ឬក៏មណ្​​​​​​​​​​​​​​​​​​​​​​ឌលចាស់ជរា ឬក៏កន្លែងណា​​​​​​​​​​ដែលសិល្បករ​​​​​​​​​​​ចាស់ៗដែល​​​​​​​​​​​​​​​ឥឡូវហ្នឹងគា​​​​​​​​​​​ត់ កំពុងតែ​​​​​​​​​​ឈឺ គាត់មិន​​​​​​​​​​​​មានការ​​​​​​​​​​​​​​​​​​​ងារធ្វើ 10ម៉ឺនដុល្លារហ្នឹង ខ្ញុំអត់ប៉ះពា​​​​​​​​​​​​​​​​ល់លុយអ្នក​​​​​​​​​​​ឯងទេ​​​​​​​​​​​​ គឺខ្ញុំយកម​​​​​​​​​​​​​កបរិច្ចា​​​​​​​គអ៊ីចឹង…”។

ទាក់ទងទៅនឹងករណីជះ​ និងគប់កំប៉ុង​​​​​​​​​​​​​​​​​​​ស្រាបៀរទៅលើតារាច​​​​​​​​​​​​​​​ម្រៀងស្រី ទេព បូព្រឹក្ស នៅលើ​​​​​​​​​​ឆាកត​​​​​​​​​​​​​​​​​​​​​ន្ត្រីនេះ ទាំងអ្នកសិល្បៈ រួមទាំង សមា​​​​​​​​​​គមសិល្បៈបានទទូ​​​​​​​​​ចអំពាវនាវដ​​​​​​​​​​​​​ល់ស្ថាប័ន មានស​​​​​​​​​​​មត្ថកិច្ច ពិសេ​​​​​​​​​​​​ស លោក​​​​​​​​​​​​​​​​​​ស្នងការនគរបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ និងមានចំណា​​​​​​​​ត់ការ វែកមុ​​​​​​​​​​ខរកជនបង្កហេតុខាងលើ ដែ​​​​​​​​​លបានប្រព្រឹត្តទង្វើមិនគប្បីម​​​​​​​​​​ក​​​​​​​​​​​​​លើអ្នកសិល្បៈ ពិសេ​​​​​​​​​​​​​សលើស្ត្រី​​​​​ភេទ។

លោកអ៊ឹម ជីវ៉ា ជាអ្នកសិល្បៈ និងជាស​មាជិកក្រុមប្រឹក្សាភិបាល​​សមាគ​​​​​​​​​​​មសិល្បករខ្មែរ ​​​​​​​​​​​បានសរសេរក្នុង​​​​​​​​​​​​​​​​​គណនីហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី2​​​​​​​​​​​​​​​​​​​​​6 ខែធ្នូ ឆ្នាំ2018 ថា “ខ្ញុំបា​​​​​​​​​​​ទ អ៊ឹម ជីវ៉ា សូមគោ​​​​​​​​​រពឯក​​​​​​​ឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរ​បាលរាជធា​​​នីភ្នំពេញ មេត្តាជួយចាត់​​​​​​​​​វិធានការចាប់​​​​​​​​​​​​​​​ជនល្មើស និង​​​​​​​​​​​​​​​​​​​​បក្ខពួកដែលប្រព្រឹត្តបទល្មើសជាក់ស្តែងដោយ​​​​​​​​​ចេតនា ចំពោះ​​​​​​​​​​​​​​តារាចម្រៀងកញ្ញាទេ​​​​​​​​​​​​ព បូព្រឹក្ស កាលពី​​​​​​​​​​វេលាយ​​​​​​​​​​​​​​​​ប់មិញផង ដោយកន្លែងកើតហេតុ នៅហាងសមុទ្រ ទីតាំងផ្ទះ​​​​​​​​​​​​លេខ72 ផ្លូវ​​​​​​​​​​​​លេខ118 សង្កា​​​​​​​​​​​​​​​​​​​​​ត់ទឹកល្អក់1 ខណ្ឌទួល​​​​​​​​​​​​​​​​​​​​គោក រាជធានីភ្នំពេញ។

នេះត្រឹមតែស្រាបៀរ និងកំប៉ុង គប់និ​​​​​​​​​​​ងជះលើ ចុះ​​​​​​​​​​បើក្នុងកំប៉ុង​​​​​​​​​​នោះជាទឹកអា​​​​​​​​​​​​​ស៊ីត និងជាអ្វី​​​​​​​​​​​​​​​​​​​​​​ផ្សេងវិញ តើតារាចម្រៀងម្នាក់នេះទ​​​​​​​​​​​​ទួល គ្រោះថ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក់យ៉ាងណា? បើសិនជាបុគ្គលនោះ​​​​​​​​​មិនពេ​​​​​​​​​​​​ញចិត្តតារា​​​​​​​​​​​​​​​​​​ចម្រៀង ទេ​​​​​​​​​​​​​​​​​​​​​​ព បូព្រឹក្ស គាត់មិនត្រូវប្រព្រឹត្តទង្វើបែបនេះឡើយ តែទង្វើដ៏សែន​​​​​​​​​ថោកទា​​​​​​​​​ប និងការមើ​​​​​​​​​លងាយ​​​​​​​​​មកលើជនរ​​​​​​​​​​​​​​​​​​​គ្រោះជាតារាចម្រៀងម្នាក់នេះ គឺជាចេតនា​​​​​​​​​​គិតទុកជាមុន ចំពោះ​​​​​​​​​​​ជនល្មើស ដែលអាចចា​​​​​​​​​​​​​​​​​​​​​​​ត់ទុកថា ជាការករ​​​​​​​​​​​​​​​​​​​​​ណីប៉ុនប៉ងធ្វើមនុស្សឃាតដោយ​​​​​​​​​​​​​​ចេតនា គិតទុកជា​​​​​​​​​​មុន។

អាស្រ័យដូចបាន​​​​​​​​​​​ជម្រាបជូនឯ​​​​​​​​​​​​​​កឧត្តមខាង​​​​​​​​​​​លើ សូមឯ​​​​​​​​​​​​​​​​​​​កឧត្តម និងសហការី មេត្តាជួ​​​​​​​​​​​​​យចាត់វិធាន​​​​​​​​​​​​​​ការជាបន្ទាន់ កុំឱ្យជនល្មើសរួចខ្លួនឱ្យសោះ និ​ងដាក់ទោសទៅតាមច្បា​​​​​​​​ប់ ដើម្បីកុំឱ្យប្រជាជនខ្មែរមួយចំនួន​ទៀត គាត់​​​​​យកតម្រាប់គំ​​​​​​​​​​​​​​​​​​រូតាម។ ដោយក្តីគោ​​​​​​​​​​​រពអំពី ខ្ញុំបា​​​​​​​​​​​​​ទអ៊ឹម ជី​​​​​​​​​​​​​​វ៉ា ក្រុមប្រឹក្សាភិ​​​​​​​​​​បាលសមាគ​​​​​​​​​​​​​​​​មសិ​​​​​​​​​​ល្បករខ្មែរ…”។

លោកហេង​​​​​​​​​​​​​​​ ឡុង ជាគូស្នេហ៍អ្នកនាង​​​​​​​​​​​​​ចន ច័ន្ទលក្ខិណា និងជាប្រធាន​សមាគ​​​​​​​​​​​​​​​​មមិត្តសិល្បៈស្ម័គ្រចិត្តជួយ​​​​​​​​​​សង្គម​​​​​​​​​​​​​​​​​​​​ បានសរសេរក្នុងគណនីហ្វេសប៊ុករ​​​​​​​​​​បស់លោ​​​​​​​​​​​​​​កដែរថា “ខ្ញុំជឿជាក់​​​​​​​​​​​​​​​​​​​​​​​លើច្បាប់ ចង់ផ្តាំទៅ​​​​​​​​​ម្ចាស់ហា​​​​​​​​​​​ង និងជន​​​​​​​​​​​បង្កថា​​​​​​​​​​ សម័យនេះ អស់លោកអ្នកដែលមា​នអំណាច​​មានលុ​​​​​​​​​​​យ មិនអាចបិ​​​​​​​​​​​ទបាំងអំ​​​​​​​​​​​​​​​​​​​​​ពើទុច្ចរិតរបស់ខ្លួន​​​​​​​​​​បានឡើយ។​​​​​​​​​​​​​​​​​​​​​​​ អរគុណដែលបងប្អូនចែករំលែ​​​​​​​​​​​​​កសម្រាប់​​​​​​​​​​​​​​​​​យុត្តិធម៌ ជូនកញ្ញាទេ​​​​​​​​​​​ព បូព្រឹក្ស សមា​​​​​​​​​​​​​​​គមធ្លាប់បា​​​​​​​​​​​​​​នរកយុត្តិធម៌​​​​​​​​​​​​ជូនសិល្បក​​​​​​​រ សិល្បការិនី ដែលរងអំពើ​អយុត្តិធម៌ ជាច្រើន​​​​​នាក់រួចមក​​​​​​​​​​​​ហើយ មិន​​​​​​​​​​​​​​​ថាបងប្អូន ល្បី ​​​​​​​​​​​​​​​​​ឬមិនល្បីនោះ​​​​​​​ទេ…”។

លោកហេង ឡុង បានសរ​សេរបន្ថែមថា “ជំ​​​​​​ហានដំបូង រ​​​​​​​​​​​​​​​​​​​សៀលល្ងាចនេះ ខ្ញុំ​​​​​​​​​​​បាទ និងមេធា​​​​​​​​​វីរបស់សមា​​​​​​​​​​​​​​​​​​​​គមសិល្បករខ្មែរ តំណាងឱ្យកញ្ញាទេព បូព្រឹក្ស នឹងចរចារ​​​​​​​​​​​​​​​​​​​កយុត្តិធម៌ជូនកញ្ញា សូមចែ​​​​​​​​​ករំលែកជូ​​​​​​​​​​​នមហា​​​​​​​​​​​​​​​​ជន ជ្រាប​​​​​​​​​​​​​​​​​​​​​​​​​​​ជាព័ត៌មានផង សូមប​​​​​​​​​​​​​​​​​​​ងប្អូនស្ងប់​​​​​​​​​​​​​​​​ចិត្ត និងជឿជាក់​​​​​​​​នៅលើ​​​​​​​​​​​​​​​​​​​​​​​​​​​​​ច្បាប់ ខ្ញុំជឿថាគ្មាន​​​​​​​​​​បុគ្គលណាហ៊ា​​​​​​​​​​​​​​នចេញមុខ​​​​​​​​​​ការពារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជនល្មើស​​​​​​​​​​​ឡើយ…”​​​​។

ចំណែកអ្នកនាងច​ន ច័ន្ទលក្ខិណា ​​​​ប្រធាន ស​​​​​​​​​​​​​​​​​​មាគមសិល្បករខ្មែរ បានបញ្ជា​​​​​​​​​ក់នៅលើហ្វេសប៊ុកដែរ​ថា “សូ​​​​​​​​​​​មបងប្អូនជួយស៊ែរម្នាក់មួយផង ដើម្បីជួយ​​​​​​​​​​​​​​​​​​​​​​​​រកយុត្តិធម៌ជូន​​​​​​​​​ប្អូនស្រី ទេព ​​​​​​​​​​​​​​​​​បូព្រឹក្ស បើក្នុងក​​​​​​​​​​​​​រណីគ្មាន​​​​​​​​​​​​​យុត្តិធម៌ស​​​​​​​​​​ម្រាប់​​​​​​​​​​​​​​​​​​​​​ប្អូនស្រី Tep Boprek ទេ ស្អែកនេះ ស​​​​​​​​មាគម​​​​​​​​​​​​​​​សិល្បករខ្មែរ នឹងឱ្យមេធា​​​​​​​​​វីទំនាក់ទំ​​​​​​​​​នងរកជ​​​​​​​​​​​​​​​នបង្ករួមទាំ​​​​​​​​​​​​​​​​​​​​​​​​ង បក្ខពួក…”។

ដោយឡែក កញ្ញាឌី សូនីតា ជាតា​​​​​​​​​​សម្តែងមួយរូ​​​​​​​​ប បានសរ​​​​​​​​​​​​​​​​​​សេរសារឈឺឆ្អាលចំពោះ​​​​​​​​​ករ​​​​​​​​​​​​​​ណីកញ្ញាទេព​​​​​​​​​​​​​​​​​​ បូព្រឹក្ស ផងដែរថា “មើលហើយយំ ទាំងយប់ ​​​​​​​​​​បងអើយប​​​​​​​​​​​​​​​​​​​​​​​ង អូនឈឺហួសថ្លែង ម៉េចបា​​​​​​​​​​​​​​នដល់ថ្នាក់ហ្នឹង ​​​​​​​​​​​ម៉េចក៏​​​​​​​​​​​​​​​​​​​​​​អស់លោកថោកទាបម៉្លេះ ម៉េចបា​​​​​​​​​​​នជាកើត​​​​​​​​​មកជា​​​​​​​​​​​​​​​​​​​​នុស្សហើយ បែរជា​​​​​​​​​​​​​​​​​​​ដាក់ខួរសត្វមក​​​​​​​​តាទៅ​​​​​​​​​​​​វិញ? បើជា​​​​​​​​​តិសាស​​​​​​​​​​​​​​​​​​​​​ន៍ដទៃ គេឃើញ គេសើចយំយ៉ាងណា? បើ​​​​​​​​​​​​​​​​​​​​​​​​ជាខ្ញុំវិញ ហាងហ្នឹងមិ​​​​​​​​​​​​​នរួចខ្លួនទេ សម័​​​​​​​​​យនេះ ស​​​​​​​​​​​​​​​​​​​​​ម័យហ្វេសប៊ុកណា ​​​​​​​​​អស់​​​​​​​​​​​​​​​​​​​​លោកឡើងតំណែងក៏លឿន ធ្លាក់ចុះវិញ ក៏រឹត​​​​​​​​​​​​​តែលឿន។ ជូន​​​​​​​​​​​​​​​​​​​​ពរឱ្យហាងអ្នកឯ​​​​​​​​​​​ងរលាយ​​​​​​​​​​​​​​​​ឆាប់ៗ រកស៊ីមុ​​​​​​​​​​​​ខរបរអ្វីក៏រលា​​​​​យទាំងអស់​​​​​​​​​​​​​ ខឹងណា​​​​​​​​​​​​​​​​​​​​​​ស់ខ្ញុំ…”។​​​​​​​​​​​​

ពាក់ព័ន្ធទៅនឹ​​​​​​​​​ករណីជះ និងគ​​​​​​​​​​​​​​​​​ប់កំប៉ុងស្រាបៀរដា​​​​​​​​​​​ក់កញ្ញាទេព​​​​ បូព្រឹក្សនេះ ដែ​រ លោកស្រីញ៉ែម ​​​​​​​​​មរកត អ​​​​​​​​​​​​​​​​​​​​​នុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ចោញនូវប្រតិកម្មធ្ងន់ៗ និងលើកទឹកចិត្តឱ្យតារាចម្រៀង ទេព បូ ព្រឹក្ស ប្តឹងទៅលើជនសង្ស័យ រកយុត្តិធម៌ឱ្យបាន ក្នុងនោះក៏អាចប្តឹងបន្តមកក្រសួងកិច្ចការនារីផង លើករណីដែលនាងរងការប្រមាថ ដោយត្រូវបុរសម្នាក់ គប់នឹងកំប៉ុងស្រាបៀ ពេលនាងកំពុងច្រៀងលើឆាកនេះ។

លោកស្រីបានអះអាងថា ទង្វើដែលមានក្នុងហេតុការណ៍ពីខាងលើនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃរបស់ស្ត្រីទាំងមូល។ ដូច្នេះហើយ លោកស្រីស្នើឱ្យបិទហាងខាងលើ និងបន្តរកយុត្តិធម៌ដល់តារាចម្រៀងរងគ្រោះ។

លោកស្រីញ៉ែម មរកត បានលើកឡើងថា “បិទហាងនេះ ចាប់ខ្លួនជនដៃដល់ និងជនសមគំនិត ទាមទារជំងឺចិត្ត សូមមេត្តាកុំយោគយល់ ហើយក៏អាចប្តឹងមកក្រសួងកិច្ចការនារីបន្ថែម ក៏បានដែរ។ នៅក្រសួងកិច្ចការនារី មានគណៈកម្មាធិការលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រីខ្មែរ ដែលសមាសភាព មានថ្នាក់ដឹកនាំស្ត្រី មកពីគ្រប់ក្រសួងស្ថាប័ន ក្នុងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានកិត្តិយស…”៕

ប្រភពអត្ថបទ៖ នគរធំ

Related posts