FIFA ផ្តល់​ថវិកា​១​លាន ២៥​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ សម្រាប់​គម្រោង​អភិវឌ្ឍ​​បាល់ទាត់​នៅ​កម្ពុជា​

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA លោក Gianni Infantino បានសម្រេច​ផ្តល់​កញ្ចប់​ថវិកា​ចំនួន​១​លាន ២៥​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ សម្រាប់​គម្រោង​អភិវឌ្ឍ​បាល់ទាត់​នៅ​កម្ពុជា​យូរអង្វែង ខណៈ​រៀងរាល់ឆ្នាំ​នាពេល​កន្លងមក FIFA ឲ្យ​តែ ៧៥​ម៉ឺន​ដុល្លារ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះដែរ ប្រធាន​ដែល​ទើប​ឡើងកាន់តំណែង FIFA ថ្មី​លោក Infantino បាន​ឲ្យ​ដឹងថា «​គម្រោង​បន្ថែម​ថវិកា​នេះ​គឺ​សម្រាប់​កម្ពុជា ដើម្បី​បន្ត​អភិវឌ្ឍ​បាល់​នៅ​ទូទាំង ២៥​ខេត្ត​-​ក្រុង​នៅ​កម្ពុជា ស្របពេល​ក៏​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កីឡា SEA Games ឆ្នាំ​២០២៣ ផងដែរ​នោះ​»​។​

សេចក្តីសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ច​សមាជិក​ប្រតិបត្តិ​របស់ FIFA (FIFA Executive Football Summit 2018) ពេញ​១​ថ្ងៃ​នា​ថ្ងៃ​សុក្រ ទី​០៩ ខែកុម្ភៈ​នៅ​សណ្ឋាគារ Sofitel Phnom Penh ដែល​សមាជិក​របស់ FIFA មកពី​បណ្តា​២០​ប្រទេស​មកពី​ទាំង ៥​ទ្វីប​៕

fn-2018-02-09-18-41-44-0

fn-2018-02-09-18-41-44-1

 

Related posts