កីឡាករឃឹម ឌីម៉ា ដណ្តើមបានមេដាយមាសមួយទៀត ពីស៊ីហ្គេម លើវិញ្ញាសា​រ​គុនខ្មែរ

ការប្រកួតនេះក្នុងទឹកទី១ ឌី ម៉ា ចាញ់ក្នុងពិន្ទ ១០ទល់នឹង៩ តែទឹកទី២ និងទឹកទី៣ ឌីម៉ា បានយកឈ្នះ និងឈ្នះក្នុងពិន្ទុសរុប ២៩ ទល់នឹង២៨។

សូមជំរាបថា កាលពីម្សិលមិញ ឃឹម ឌីម៉ា ធ្វើបានយ៉ាងល្អក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័តដោយផ្តួលកីឡាប្រដាល់ ជនជាតិហ្វីលីពីន អោយសន្លប់ក្នុងទឹកទី ២ មុននឹងដល់វគ្គផ្តាច់ព្រ័តនាពេលនេះ។

នេះជាមេដាយមាសទី២ របស់កម្ពុជាក្នុងការប្រកួតស៊ីហ្គេម។ គិតត្រឹមពេលនេះ កម្ពុជាមានមេដាយមាស២ ប្រាក់ ២ និងសំរឹទ្ធ ១២ សរុបទាំងអស់ ១៦គ្រឿង៕

Related posts