សមាជិកអចិន្ត្រៃយ៍បក្សអំណាចខ្មែរម្នាក់លួចទៅចុះចូល​ គណបក្សផ្សេង

លោក ព្រំម ពិសិដ្ឋ ជាមន្ត្រីជាន់ខ្ពស់គណបក្ស​អំណាចខ្មែររបស់លោក សួន សេរីរដ្ឋា បានលួច​ទៅចុះចូល​ជាមួយ គណបក្សកម្ពុជាសេរីភាព​​របស់អ្នក​អង្គម្ចាស់ សុីសុវត្តិ ចក្រិនុពល ដោយ​មិនបាន​ឲ្យអោយ​គណបក្សខ្លួន​ដឹងមុន​ឡើយ កាលពីថ្ងៃទី០៤ កក្កដា​នេះ។

បើយោងតាមលិខិតនៃ សេចក្តី​សម្រេចចុះ​ថ្ងៃទី៤កក្កដាថ្មីៗ​នេះរបស់គណបក្សកម្ពុជាសេរីភាព ស្តីពី ការបង្កើតគណៈ​កម្មាធិការបណ្តោះអាសន្ន​ចំពោះកិច្ច​គ្រប់គ្រង និងដឹកនាំគណបក្ស​កម្ពុជា​សេរីភាព លោក ព្រំម ពិសិដ្ឋដែលជា​មន្ត្រីក្នុង​គណៈអចិន្ត្រៃយ៍ជាក្បាលម៉ាសុីន​របស់គណបក្ស​អំណាចខ្មែរ បានក្លាយ​ជា​អនុប្រធានគណបក្ស​កម្ពុជាសេរីភាព​បណ្តោះអាសន្ន ក្នុងចំណោមស្ថាបនិក​ទាំង៥រូប។

ភ្លាមៗ​នោះនៅថ្ងៃ​​បន្ទាប់គណបក្ស​អំណាចខ្មែរ​ដឹកនាំដោយលោក សួន សេរីរដ្ឋា បាន​ចេញលិខិតផ្លូវកា​រមួយ គឺប្រកាស​បណ្តេញ​លោក ព្រំម ពិសិដ្ឋ ចេញពីសមាជិក​ក្រុមប្រឹក្សា​នយោបាយ (គណៈអចិន្ត្រៃយ៍) ដក​បញ្ចប់តួនាទី ជាប្រធាន​គណកម្មាធិការ​ទី​៣​ និង​បញ្ចប់តួនាទីសំខាន់​មួយទៀតជា​ប្រធានក្រុមប្រឹក្សាសាខា​ប្រតិបិត្តរាជធានីភ្នំពេញ។

គណបក្សអំណាចខ្មែរ​បានអះអាងថា ការសម្រេច​ដកសមាជិក​ជាន់ខ្ពស់រូបនេះ គឺដោយសារលោក ព្រំម ពិសិដ្ឋ បានទៅចូល​រួមជា​មួយ​គណបក្សកម្ពុជា​សេរីភាព​ ដោយ​មិនបាន​ធ្វើិលិខិត​លាលែងជាផ្លូវ​ការពីគណបក្ស​អំណាចខ្មែរឡើយ។

01 01_06_2011_LIM_DSC00229

Related posts